អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ​ឈិន ​ឡុង៖ “ការ​ខំ​ប្រឹង​​ធ្វើ​ការងារ​ជា​ក្រុម​ ទើប​ទទួល​បាន​ជោគ​ជ័យ​​ដូច​បំណង​”

​ឈិន ​ឡុង៖ “ការ​ខំ​ប្រឹង​​ធ្វើ​ការងារ​ជា​ក្រុម​ ទើប​ទទួល​បាន​ជោគ​ជ័យ​​ដូច​បំណង​”

យុវជន​ ឈិន​ ឡុង សមាជិក​ក្រុម​តំណាង​​ឲ្យ​កម្ពុជា​ យក​ឈ្នះ​​ជយលាភី​​​លេខ​៣ ក្នុង​ការ​ប្រកួត​​ភាព​យន្ត​ខ្នាត​​ខ្លី​យុវជន​អាស៊ាន បាន​ប្រាប់​ថា កត្តា​​ដែល​ធ្វើ​ភាព​យន្ត​​​ក្រុម​របស់​លោក​ទទួល​បាន​ជោគ​ជ័យ នោះ​គឺ​ជា​ការ​សហការ​ល្អ​​គ្នា​រវាង សមាជិក​ក្រុម​ (Team Work) ។

ផលិត​ករ​ភាព​យន្ត​វ័យ​ក្មេង ឈិន​ ឡុង​ ដែល​បច្ចុប្បន្ន​ជា​និស្សិត​​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​បាន​សហការ​ជា​មួយ​សមាជិក​ក្រុម​​បាន​ល្អ​ រក​គំនិត​ផលិត​​មាន​អត្ថន័យ​​ទៅ​នឹង​ ខ្លឹម​សារ​លក្ខខណ្ឌ​​ការ​ប្រកួត​រួម​ទាំង​បច្ចេកទេស​ផលិត​ល្អ។ ការ​​ខំ​ប្រឹង​​ធ្វើ​ការ​ងារ​ជា​ក្រុម​ ទើប​ទទួល​បាន​ជោគ​ជ័យ​ដូច​បំណង។ ខ្ញុំ​​បាទ​ មាន​ការ​សហការ​​ ជា​មួយ​លោក សៀង វិរៈ​ ជា​សមាជិក​ក្រុម​ ដែល​​ជួយ​ផ្ដល់​គំនិត​គ្នា​ ផលិត​រឿង​ខ្លី​ (Volunteer Women) នោះ​បាន​ជោគ​ជ័យ​។”

តាម​ការ​ឲ្យ​ដឹង​ពី​ ម្ចាស់​ជយលាភី​ជូន​ជាតិ​កម្ពុជា​ខាង​លើ​​ កម្មវិធី​​ប្រកួត​ភាព​យន្ត​ខ្នាត​ខ្លី​យុវជន​អាស៊ាន (Asean Youth Video Contest 2016) ជា​ព្រឹត្តិការណ៍​បើក​ចំហ​មួយ​ ទៅ​ដល់​អ្នក​ផលិត​វីដេអូ​​ដែល​ មាន​អាយុ​​ពី​ ១៨​ឆ្នាំ ដល់​៣០​ឆ្នាំ នៃ​​ប្រទេស​សមាជិក​ អាស៊ាន​​ទាំង​អស់​ ដូច​ជា​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ​ និង​វៀតណាម​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អាស៊ាន។

ប្រភព៖ សប្បាយ

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top