អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ជួយស៊ែរឲ្យគ្រប់គ្នាដឹងផង! បោកខោអាវមិនជ្រះសាប៊ូ ធ្វើឲ្យមានជម្ងឺមហារីកធ្ងន់ធ្ងរ

ជួយស៊ែរឲ្យគ្រប់គ្នាដឹងផង! បោកខោអាវមិនជ្រះសាប៊ូ ធ្វើឲ្យមានជម្ងឺមហារីកធ្ងន់ធ្ងរ

មិត្តនារីប្រហែលជាមិនធ្លាប់ដឹងទេថា ជម្ងឺមហារីកស្បែកអាចកើតឡើងលើក្រុមគ្រួសារ ក៏ដូចជាខ្លួនអ្នកផ្ទាល់បើសិនជាអ្នកធ្វេសប្រហែសតែបន្តិចនោះ។ យ៉ាងណាមិញ គ្រូពេទ្យជំនាញផ្នែករោគសើរស្បែកបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ អំពីរកត្តាមិនប្រុងប្រយ័ត្នមួយចំនួនដែលបង្ករឡើងពី​ ការបោកខោអាវមិនជ្រះសាប៊ូ។ មានមនុស្សមួយចំនួនមិនបាន លាងជម្រះសាប៊ូដែលខ្លួនបានយកទៅប្រើប្រាស់បោកខោអាវឲ្យបានជ្រះនោះទេ ឬប្រើប្រាស់ទឹកក្រអូបក្រោយពេលបោក ព្រោះគិតថាចង់រក្សាក្លិនក្រអូប។

រោគសញ្ញានៃជម្ងឺមហារីកស្បែក

កត្តាខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យព្រួយបារម្ភជាខ្លាំងដោយហេតុថា សារជាតិសាប៊ូ ឬទឹកក្រអូបដែលបានដាក់លើសម្លៀកបំពាក់ នឹងចេញមកក្រៅតាមរយៈញើសរបស់យើង ធ្វើឲ្យប៉ះពាល់លើស្បែកផ្ទាល់។ សារជាតិសាប៊ូ អាចមានប្រតិកម្មជាមួយញើសរបស់មនុស្ស ហើយធ្វើឲ្យរាង្គកាយមានភាពរមាស់ កន្ទួល ឬអាចឈានដល់មហារីកស្បែកក៏មាន។

រូបភាព

ដូច្នេះ អ្នកគ្រប់គ្នាគួរតែគិតគូរឡើងវិញចំពោះការបោកគក់ ដោយមិនបានលាងជម្រះទឹកសាប៊ូឲ្យអស់ ឬចូលចិត្តប្រើទឹកក្រអូបផ្សេងៗ ដោយពុំបានពិនិត្យនិងអនុញាត្តិពីក្រសួងឲ្យបានត្រឹមត្រូវ។ យល់ល្អ គួរបោកខោអាវឲ្យបានស្អាតរួចប្រើប្រាស់ ទឹកអប់ជំនួសវិញ៕

អត្ថបទ៖ Lifehack

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top