អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > គន្លឹះខ្លីៗ > ត្រូវចំៗម៉ង! មើល​ទម្រង់​ថ្ងាស ដឹងពី​បុគ្គលិក​លក្ខណៈ​របស់​ខ្លួនឯង!

ត្រូវចំៗម៉ង! មើល​ទម្រង់​ថ្ងាស ដឹងពី​បុគ្គលិក​លក្ខណៈ​របស់​ខ្លួនឯង!

១. ថ្ងាសទូលាយ

អ្នកជាប្រភេទ​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត​ធ្វើអ្វីៗ​ដើម្បី​សង្គម ហើយ​មនុស្ស​ជំពូកនេះ ត្រូវបាន​ហ្វូង​មនុស្ស​នៅជុំវិញ​ខ្លួន មានការ​​ស្រឡាញ់​ចង់រាប់​អាន​ច្រើន។ ដូច្នេះ​ហើយ មនុស្ស​ថ្ងាស​ទូលាយ​នេះ មានន័យថា ជា​មនុស្ស​ពោពេញ​ដោយ​បញ្ញា និងការ​យល់ដឹង​ខ្ពស់។ ហើយ​អ្នក​ជាមនុស្ស​ដែល​មាន​គេចូល​ចិត្តច្រើន ជា​ពិសេស​មនុស្ស​ដែល​មាន​វ័យ​ចំណាស់។

២. ថ្ងាសតូចចង្អៀត

អ្នកជាមនុស្ស​គិតតែ​ពីខ្លួន​ឯងច្រើន ហើយ​គ្រប់​ពេល​ចូលនៅ​ស្ងាត់ៗ​ម្នាក់ឯង។ មនុស្ស​ប្រភេទនេះ មាន​ទស្សនៈ​តែមួយ​គត់ សម្រាប់​រឿងគ្រប់​យ៉ាង​របស់គេ។ ជាមនុស្ស​ព្រម​ទទួល​យក​វិធីសាស្រ្ត ឬផែនការ​របស់​ខ្លួន​ឯងប៉ុណ្ណោះ​នៅក្នុង​ជីវិតនេះ ហើយអ្នក​មិនចង់​ធ្វើខ្លួន​ឱ្យដូច​នរណា​ម្នាក់ឡើយ។

៣. ថ្ងាសត្រង់

អ្នក គឺជាមនុស្ស​ខំប្រឹង​ធ្វើការ​ខ្លាំងណាស់។ អ្នកជា​មនុស្ស​មាន​ឆន្ទៈខ្ពស់ មិនចង់​បាត់បង់ ក្នុងការ​សម្រេច​គោល​បំណង​ឡើយ ហើយ​អ្នកក៏​មិនងាយ​ចុះចាញ់​ផងដែរ។

៤. ថ្ងាសកោង

មនុស្សជំពូកនេះ ជាទូទៅ​ពេលធ្វើ​រឿងអ្វី​ក៏ដោយ គឺពឹង​ផ្អែកលើ​អារម្មណ៍ និង​កាលៈ​ទេសៈ​របស់គេ។ អ្នកគឺជា​មនុស្ស​ឆ្លាត និងអាច​ជួយ​កិច្ចការ​ងារ​សង្គម​បាន​ផងដែរ។

៥. ថ្ងាសរាងM

អ្នក គឺជាមនុស្ស​ដែល​មាន​ការ​ស្រមើល​ស្រមៃ ហើយ​មនុស្ស​ប្រភេទនេះ ប្រហែល​មាន​តែអ្នក ម្នាក់​ទេនៅ​ក្នុង​លោកនេះ។ ហើយ​មនុស្ស​ទាំង​អស់នឹង​មាន​ការចាប់​អារម្មណ៍​ទៅលើ​អ្នក​យ៉ាង​ខ្លាំង ដោយ​សារតែ​គំនិត​បែប​កំប្លុក​កំប្លែង​របស់អ្នក។

៦. ថ្ងាសរាងកំពូលភ្នំ

អ្នកជាមនុស្សទន់ភ្លន់ និងគួរឱ្យ​ស្រឡាញ់។ អ្នកមិន​ចូលចិត្ត​ធ្វើជាអ្នក​ដឹងទេ តែចូល​ចិត្ត​ប្រឆាំង។ ហើយ​បើអ្នក​ស្រឡាញ់​នរណា​ម្នាក់​ហើយ អ្នកគឺជា​មនុស្ស​ដែល​សុខចិត្ត​លះបង់​ខ្លួនឯង​ដើម្បីគេ។

៧. ថ្ងាសរាងធ្មេញរណា

អ្នកគឺជាមនុស្សរឹងរូស។ ពេលខ្លះ​ពាក្យ​សម្ដី និងទង្វើរ​សកម្មភាព​របស់អ្នក អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់អ្នក​ដទៃ​ទាំងមិន​ដឹងខ្លួន។ អ្នកជា​មនុស្ស​អាត្មានិយម​ផងដែរ។ នៅពេល​ដែលអ្នក​ធ្វើឱ្យ​មាន​កំហុស អ្នក​មិនចង់​ទទួល​ស្គាល់​កំហុស​របស់​ខ្លួនឡើយ៕

ប្រភព៖ Lifehack

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top