អ្នកកំពុងនៅទីតាំង
ទំព័រដើម > Author: ក្មេង សុំទាន

ថ្ងៃទី៤ ខែមិថុនា ​គឺ​ជា​ថ្ងៃ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​នាំគ្នា​រំឭកខួប ​នៃ​ការ​បាត់បង់ទឹកដី​កម្ពុជា​ក្រោម ​ដែល​ត្រូវ​បាន​បារាំង​ដាក់​បញ្ចូល​ក្នុងទឹកដី​វៀតណាម ​នៅ​ក្នុង​អំឡុង​ពេល​ដែល​បារាំង​ដាក់អាណាព្យាបាល​លើ​កម្ពុជា។


តើ​អ្នក​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ស្រី​ដែរ​ទេ​? តើ​អ្នក​មាន​ឆ្ងល់​ថា​ធ្វើ​ដូចម្តេច​ទើប​បោះជំហាន​ទៅ​រក​នាង​បាន​ទៅ​? ឥឡូវនេះ អ្នក​រក​អុស​ប្រទះ​ចង្ក្រានហ្គាស​ហើយ​។ ការទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​នុស្ស​ស្រី ទាមទារ​អោយ​បុរស​មាន​បុគ្គលិកលក្ខណៈ​ដែល​គួរ​អោយ​គេ​ចាប់អារម្មណ៍ និង​មាន​រូបសម្បត្តិ​ល្អ​គួរសម​ផងដែរ​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​ដល់​អ្នក​បាន​។


នៅទីនេះ ចូរកុំនិយាយពីសិទ្ធិមនុស្ស ឬសិទ្ធិនៃការរស់នៅអ្វីឲ្យសោះ! ព្រោះបើមនុស្ស«ខ្មែរ»ដ៏ច្រើនទាំងនោះ រស់នៅ​ក្នុងភាពជាមនុស្ស«អាត្មានិយម» ឬរស់នៅក្នុង«ភាពល្ងង់ខ្លៅ» ដែលក្លាយទៅជាបន្ទុក របស់អ្នកដទៃ នោះ​មនុស្ស​«ខ្មែរ»ប្រភេទនេះ គ្មានតម្លៃជាមនុស្សទេ ហើយក៏គ្មានតម្លៃសមរស់នៅ លើលោកានេះដែរ។


តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី – ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ដ៏«ធំធេង»របស់លោក នៅពេលដែលលោកបានចាកចេញ ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​វៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅការរត់ចេញពីប្រទេសនេះ ថាដើម្បីស្វែងរក ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​រំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។


កម្ពុជា​ក្រោម គឺជា​ផ្លូវ​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ផ្លូវ​នេះ​មាន​ចម្ងាយ ៣,៣​គីឡូម៉ែត្រ ចាប់ពី​ផ្សារ​ធំថ្មី រហូតដល់​ស្ពាន​អាកាស ៧​មករា ដែល​ឋិត​នៅក្បែរ​សាកលវិទ្យាល័យ​ភ្នំពេញ​។ ហេតុអ្វី​បានជា​មេដឹកនាំ​ខ្មែរ​ជំនាន់​មុន ដាក់ឈ្មោះ​ផ្លូវ​នេះ​ថា​ជា​ផ្លូវ​កម្ពុជា​ក្រោម​?


អ្នក​ជំនាញ​ខាង​កែ​រូបភាព​តាម​កម្មវិធី​ Photoshop មួយ​រូប​បាន​ចែក​រំលែក​រូបភាព​មុន​ និង ក្រោយ​កែ របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​ជាវ​សេវាកម្ម​កែ​រូបភាព​របស់​ខ្លួន។


ចាប់​តាំង​ពី​ហេតុការណ៍​មហា​វិនាសកម្ម​លើ​អគារ​ភ្លោះ​ វើលទ្រេត​ សិនទ័រ​ នា​ក្រុង​ញ៉ូវយ៉ក​ សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១​ មក​ អូសាម៉ា​ ប៊ិនឡាដិន​ ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ គឺ​ជា​អ្នក​នៅពី​ក្រោយ​ខ្នង​ការ​បង្កើត​វិនាសកម្ម​នោះ​ ព្រោះ​មហន្តរាយ​ជា​ច្រើន​ដែល​កើត​ឡើង​ពី​ពេល​មុននេះ​ សុទ្ធតែ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ អូសាម៉ា​ ប៊ិនឡាដិន​ ជា​អ្នក​បញ្ជា​ទាំងអស់​។​ លោក​ អូសាម៉ា​ ប៊ិនឡាដិន​ កើត​នៅ​ឆ្នាំ​១៩៥៧​ នាទីក្រុង​រីយ៉ាង​ ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ ក្នុង​គ្រួសារ​ជា​អ្នកកាន់​សាសនា​តឹងរ៉ឹង​ ដែល​ឪពុក​ជាមហាសេដ្ឋី​លក់​គ្រឿង​សំណង់​ ឈ្មោះ​ ម៉ូហាម៉ាត់​ ប៊ិនឡាដិន​។​


សិស្សានុសិស្សកម្រិតថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ទទួលគោក បានប្រារព្ធទិវាកីឡាកុមារ លើកទី៦ នៅថ្ងៃទី៥ ខែឧសភា ក្នុងបរិវេណទីលានក្លឹបកីឡា រ៉យសេវេន (RooY 7 Sport Club) ​ក្រោម​ការ​ដឹក​នាំ​របស់នាយិកាផ្នែកកីឡា ចាងហ្វាង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសហការីនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាច្រើននាក់។


នៅពេលមានអាការៈក្តៅខ្លួន ឈឺក្បាល ឈឺពោះ ឈឺខ្នង ឈឺធ្មេញ ចុកដៃជើង គ្រុនរងាស្រៀវស្រាញ ឬចង់ផ្តាសាយភ្លាម​ ប្រជាពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន ​ពិសេស​អ្នក​រស់​នៅ​តាម​និគម​ជនបទ​តែង​តែ​ប្រើ​ប្រាស់ថ្នាំ​ប៉ារ៉ាសេតាមុល (Paracétamol) ដោយគ្មានបញ្ជា​រ​បស់​គ្រូពេទ្យ។​ នេះ​ក៏​ព្រោះតែ​គេ​គិត​ថា ​ពពួក​ថ្នាំ​នេះ​​មាន​ប្រសិទ្ធភាព​ត្រូវ​នឹង​ជំងឺ​ច្រើន​យ៉ាង។ ​នេះជាការកត់សម្គាល់របស់ក្រុមជំនាញវេជ្ជសាស្រ្ត។

Top